ម៉ាស្សាប្រេងប្រើកម្លាំងធ្ងន់ គឺជាបច្ចេកទេសនៃការម៉ាស្សាប្រេងដែលប្រើកម្លាំងសម្ពាធធ្ងន់ ផ្តោតខ្លាំងទៅលើ អ្នកដែលមានបញ្ហា សាច់ដុំ សសៃ និង ស្រ្តេសខ្លាំង។ តាមរយៈចលនាយឺតៗ ការច្របាច់ ការប្រើប្រាស់កែងដៃ និងការសង្កត់តាមចំណុចនីមួយៗ ដោយប្រើសម្ពាធកម្លាំងធ្ងន់ វាជួយបន្ធូរភាពតឹងណែនរបស់សាច់ដុំ បន្ថយអារម្មណ៍ឈឺចាប់ កាត់បន្ថយការស្រេ្តស ព្រមទាំងជួយជំរុញចរន្តឈាមដំណើរការបានល្អ ។
បច្ចេកទេសនៃការម៉ាស្សានេះផ្តោតជាពិសេសលើ តំបន់សាច់ដុំដែលតឹង ចំណុចសសៃពួរ ចំណុចតានតឹង និង ចំណុចស្រេ្តស (តំបន់កញ្ជឹងក ស្មា) ដើម្បីជួយបន្ធូរសាច់ដុំ សសៃឈាមដែលកកស្ទះ ធ្វើឱ្យរាងកាយមានភាពធូរស្រាល និង ងាយស្រួលក្នុងការធ្វើចលនា ។