pronit_spa_logo

Khmer Traditional Massage

ការសម្រួលសសៃបែបបុរាណខ្មែរ

ការម៉ាស្សាបែបបុរាណខ្មែរខុសពីការម៉ាស្សាប្រេង ដោយការម៉ាស្សានេះជាប្រភេទម៉ាស្សាបែបស្ងួត ផ្តោតទៅលើក្បាច់ម៉ាស្សា ការចុច ច្របាច់ សង្កត់តាមសសៃ សាច់ដុំ នៃរាងកាយ ដែលផ្តល់អារម្មណ៍ស្រទន់ និង ធូរស្រាល ។ អ្នកជំនាញនៅ ប្រណិតស្ប៉ា បានប្រើប្រាស់បច្ចេកទេសម៉ាស្សាដ៏ទន់ភ្លន់ រួមបញ្ចូលការប្រើម្រាមដៃ បាតដៃ និងក្បាច់ម៉ាស្សាពេញរាងកាយមួយតួខ្លួន ដែលជួយបន្ធូរភាពតានតឹង និងសម្រួលភាពរឹងនៃសាច់ដុំ ។

 ប្រណិតស្ប៉ា រួមបញ្ចូលនូវការម៉ាស្សាបែបបុរាណខ្មែរ ជាមួយបរិយាកាសស្ងប់ស្ងាត់ ប្រកបដោយប្រណិតភាព ។ បច្ចេកទេសនៃការម៉ាស្សារបស់បុគ្គលិកម៉ាស្សា ជួយឱ្យរាងកាយលោកអ្នកមានអារម្មណ៍ស្រាល ជួយជំរុញចលនាឈាមរត់បានល្អ ព្រមទាំងជួយបន្ធូរសាច់ដុំដែលនឿយហត់ ឬឈឺចាប់ ហើយផ្តល់ពេលវេលា បានសម្រាកពីភាពតានតឹងប្រចាំថ្ងៃរបស់លោកអ្នក ។

ការសម្រាកដ៏ពេញលេញ

ចាប់ពីពេលដែលអ្នកមកដល់ ប្រណិតស្ប៉ា ក្លិនក្រអូបដ៏ស្រទន់ បរិយាកាសស្ងប់ស្ងាត់ និងការរៀបចំទទួលស្វាគមន៍ដ៏កក់ក្តៅ នឹងជួយឱ្យលោកអ្នកទុកចោលនូវភាពនឿយហត់ និងភាពតានតឹងទាំងឡាយចោលមួយឡែក ។ បន្ទាប់ពីការម៉ាស្សាបានបញ្ចប់ អ្នកនឹងមានអារម្មណ៍ស្រស់ស្រាយ ស្រាលខ្លួន និងមានថាមពលថ្មី សម្រាកការងារប្រចាំថ្ងៃបន្តទៀត ។

សេវាកម្មពាក់ព័ន្ធ

-40% បញ្ចុះតម្លៃ

ម៉ាស្សាប្រេង (Aroma)

៦០នាទី | ៩០នាទី | ១២០នាទី កក់ឥឡូវនេះ
-40% បញ្ចុះតម្លៃ

ម៉ាស្សាស្អំកំប្រេស

៩០នាទី | ១២០នាទី កក់ឥឡូវនេះ
-40% បញ្ចុះតម្លៃ

ម៉ាស្សាជើង

៦០នាទី | ៩០នាទី | ១២០នាទី កក់ឥឡូវនេះ
-40% បញ្ចុះតម្លៃ

ម៉ាស្សាប្រេងប្រើកម្លាំងធ្ងន់

៦០នាទី | ៩០នាទី | ១២០នាទី កក់ឥឡូវនេះ
-40% បញ្ចុះតម្លៃ

ម៉ាស្សាក្បាល ស្មា ខ្នង &កញ្ចឹងក

៦០នាទី | ៩០នាទី | ១២០នាទី កក់ឥឡូវនេះ
-40% បញ្ចុះតម្លៃ

ម៉ាស្សាប្រេងក្ដៅ

៩០នាទី | ១២០នាទី កក់ឥឡូវនេះ
-40% បញ្ចុះតម្លៃ

ម៉ាស្សាថ្មក្តៅ

៩០នាទី | ១២០នាទី កក់ឥឡូវនេះ