pronit_spa_logo

Aromatherapy (Oil)

សម្រាប់ប្រេងដែលយកមកប្រើប្រាស់ក្នុងការម៉ាស្សាលើរាងកាយរបស់លោកអ្នក គឺចម្រាញ់ចេញតាមបែបធម្មជាតិ និង មានសុវត្ថិភាពសម្រាប់ស្បែក ។ ប្រភេទនៃប្រេងរុក្ខជាតិនីមួយៗមានអត្ថប្រយោជន៍សម្រាប់សុខភាពស្បែកខុសៗគ្នា លោកអ្នកអាចជ្រើសរើសយកប្រភេទ ប្រេងម៉ាស្សាក្លិនណាមួយដែលលោកអ្នកពេញចិត្ត ។ ឧទាហរណ៍ ដូចជា ប្រេងម៉ាស្សាក្លិនផ្កាក្តាំងងារ Ylang-ylang អាចជួយបំបាត់ភាពតានតឹង និង ក្លិនក្រអូបនៃផ្កានេះអាចជួយឱ្យលោកអ្នកគេងលក់យ៉ាងស្កប់ស្កល់ ។ ចំណែកឯប្រេងម៉ាស្សាក្លិនជីអង្កាម (peppermint) មានក្លិនស្រាលស្រស់ស្រាយ និង ប្រហើរត្រជាក់ អាចជួយបន្ធូរអារម្មណ៍ និងសម្រួលដល់សាច់ដុំលោកអ្នកបានយ៉ាងល្អ ។

បច្ចេកទេស និង ក្បាច់នៃការម៉ាស្សាប្រេង

ដើម្បីជួយអោយការម៉ាស្សាប្រេងអាចជ្រាបចូលទៅក្នុងស្បែករបស់លោកអ្នកបានល្អ អ្នកម៉ាស្សាបានប្រើប្រាស់នូវបច្ចេកទេស ម៉ាស្សាលាបប្រេងលើស្បែក និង ចុចស្រាលៗ អូសលើរាងកាយរបស់លោកអ្នកពេញមួយតួខ្លួន ជាមួយនឹងក្បាច់ម៉ាស្សា ច្របាច់យឺតៗ អាចជួយបន្ធូរសាច់ដុំដែលតឹងណែន និងជំរុញចរន្តឈាមក្នុងរាងកាយអោយដំណើរការបានល្អ ។ សម្រាប់ការម៉ាស្សាប្រេងនេះ គឺជាការថែទាំរាងកាយ ជួយកាត់បន្ថយនូវភាពតានតឹង ហើយថែមទាំងជួយឱ្យរាងកាយលោកអ្នកមានអារម្មណ៍ស្រស់ថ្លា និងមានតុល្យភាព ។

ផ្តល់នូវការសម្រាកកាយ ស្ងប់ចិត្ត និង ស្តារថាមពលខាងក្នុង

ការរួមបញ្ចូលគ្នារវាង ក្បាច់ម៉ាស្សា ព្រមទាំងក្លិនក្រអូបពីប្រេងធម្មជាតិជួយកាត់បន្ថយភាពតានតឹងប្រចាំថ្ងៃ បង្កើនភាពស្ងប់ស្ងាត់ក្នុងចិត្ត និងធ្វើឱ្យអ្នកមានអារម្មណ៍ថា បានទទួលថាមពលពេញលេញ បន្ទាប់ពីទទួលការម៉ាស្សាប្រេងពេញមួយតួខ្លួន នៅប្រណិតស្ប៉ា ។

សេវាកម្មពាក់ព័ន្ធ

-40% បញ្ចុះតម្លៃ

ម៉ាស្សាបុរាណខ្មែរ(បែបស្ងួត)

៦០នាទី | ៩០នាទី | ១២០នាទី កក់ឥឡូវនេះ
-40% បញ្ចុះតម្លៃ

ម៉ាស្សាស្អំកំប្រេស

៩០នាទី | ១២០នាទី កក់ឥឡូវនេះ
-40% បញ្ចុះតម្លៃ

ម៉ាស្សាជើង

៦០នាទី | ៩០នាទី | ១២០នាទី កក់ឥឡូវនេះ
-40% បញ្ចុះតម្លៃ

ម៉ាស្សាប្រេងប្រើកម្លាំងធ្ងន់

៦០នាទី | ៩០នាទី | ១២០នាទី កក់ឥឡូវនេះ
-40% បញ្ចុះតម្លៃ

ម៉ាស្សាក្បាល ស្មា ខ្នង &កញ្ចឹងក

៦០នាទី | ៩០នាទី | ១២០នាទី កក់ឥឡូវនេះ
-40% បញ្ចុះតម្លៃ

ម៉ាស្សាប្រេងក្ដៅ

៩០នាទី | ១២០នាទី កក់ឥឡូវនេះ
-40% បញ្ចុះតម្លៃ

ម៉ាស្សាថ្មក្តៅ

៩០នាទី | ១២០នាទី កក់ឥឡូវនេះ