ទទួលបានការសម្រាកកាយយ៉ាងពេញលេញ ដោយចាប់ផ្តើមពីការម៉ាស្សាប្រេងរយៈពេល ៦០នាទី បន្តដោយការស្ក្រាប់ដងខ្លួនរយៈពេល ៤៥នាទី និងបញ្ចប់ដោយការម៉ាស្សាផ្ទៃមុខរយៈពេល ៤៥នាទី។
សម្រាប់ការម៉ាស្សាប្រេង អតិថិជនអាចជ្រើសរើសសេវាកម្មម៉ាស្សា ១ ក្នុងចំណោមការម៉ាស្សាទាំង ២ ខាងក្រោម៖
- ម៉ាស្សាប្រេង (Aromatherapy Massage) – ជួយឱ្យរាងកាយបានសម្រាក និងអារម្មណ៍ស្រស់ស្រាយតាមរយៈក្លិនក្រអូបពីប្រេងម៉ាស្សា ។
- ម៉ាស្សាប្រេងប្រើកម្លាំងធ្ងន់ (Deep Pressure Massage) – ប្រើកម្លាំងម៉ាស្សាដែលមានទម្ងន់ដៃធ្ងន់ ដើម្បីជួយបន្ធូរភាពតានតឹង និងភាពរឹងនៃសាច់ដុំ។
សម្រាប់ការស្ក្រាប់ដងខ្លួន អតិថិជនអាចជ្រើសរើសប្រភេទណាមួយក្នុងចំណោមប្រភេទស្ក្រាប់ទាំង ៥៖
- ស្ក្រាប់កាហ្វេ (Coffee Scrub) – ជួយឱ្យស្បែកទន់រលោង និងផ្តល់អារម្មណ៍ស្រស់ស្រាយ។
- ស្ក្រាប់ផ្លែបឺរ (Avocado Scrub) – ផ្តល់សំណើមជ្រៅ និងជួយបំប៉នស្បែកឱ្យមានភាពទន់រលោង។
- ស្ក្រាប់ពន្លៃ (Yellow Ginger Scrub) – ផ្តល់អារម្មណ៍កក់ក្តៅ និងជួយឱ្យរាងកាយស្រស់ស្រាយ។
- ស្ក្រាប់អង្ករផ្កាម្លិះ (Jasmine Rice Scrub) – ជួយឱ្យស្បែកភ្លឺថ្លា និងមានអារម្មណ៍ទន់ស្រទន់។
- ស្ក្រាប់អំបិល (Salt Scrub) – ជួយសម្អាតស្បែកយ៉ាងជ្រៅ និងកម្ចាត់កោសិកាស្បែកចាស់ៗ។
ប្រភេទនៃការម៉ាស្សាមុខចំនួន ៥ ដែលអតិថិជនអាចជ្រើសរើសបាន៖
- ជាមួយផ្លែស្វាយ៖ ជួយឱ្យស្បែកភ្លឺថ្លា និងប្រឆាំងភាពចាស់ជាងវ័យ
- ជាមួយផ្លែត្រសក់៖ ជួយឱ្យស្បែកមានភាពត្រជាក់ និងមានអារម្មណ៍ធូរស្រាល
- ជាមួយផ្លែចេក៖ ជួយផ្តល់សំណើម និងបំប៉នស្បែក
- ជាមួយផ្លែប័រ៖ ជួយជួសជុលនិងកាត់បន្ថយស្នាមជ្រីវជ្រួញ
- ជាមួយផ្លែប៉ិកួក៖ ជួយសម្អាតស្បែក និងកាត់បន្ថយស្នាមអុចខ្មៅ
កញ្ចប់សេវាកម្ម ១៥០ នាទី នៃការសម្រាកនេះ ជួយបំប៉ន និងថែរក្សាស្បែកអោយមានសុខភាពល្អ និងភ្លឺថ្លាជាងមុន ដោយទទួលយកបទពិសោធន៍ម៉ាស្សា ដ៏ពេញលេញនៅ ប្រណិតស្ប៉ា ។