ស្រ្កាប់
ការស្ក្រាប់ស្បែក ជាប្រភេទសេវាកម្មដែលផ្តល់នូវភាពស្រស់ថ្លា និងភាពទន់រលោងតាមបែបធម្មជាតិ។ ការស្ក្រាប់ស្បែកពេញមួយតួខ្លួន ជាការថែរក្សាស្បែកដ៏ពេញនិយមមួយនៅប្រណិតស្ប៉ា ដែលជួយជម្រុះកោសិកាស្បែកចាស់ និងភាពកខ្វក់ចេញពីរាងកាយ ។
ប្រណិតស្ប៉ា បានប្រើប្រាស់នូវគ្រឿងផ្សំ ស្រ្តាប់ស្បែក ប្រភេទគ្រឿងធម្មជាតិ ដែលមានគុណភាព និងស័ក្តិសមសម្រាប់ការថែរក្សាស្បែក ដោយអនុវត្តជាមួយបុគ្គលិកដែលមានជំនាញ ដើម្បីផ្តល់ជូននូវបទពិសោធន៍នៃការស្ក្រាប់ស្បែកដែលមានប្រសិទ្ធិភាព ។
ប្រភេទនៃស្ក្រាប់ធម្មជាតិមាន ៥ ដែលលោកអ្នកអាចជ្រើសរើស៖
ស្ក្រាប់កាហ្វេ (Coffee Scrub) ៖ ជួយធ្វើឱ្យស្បែកទន់រលោង ផ្តល់អារម្មណ៍ស្រស់ស្រាយ និងមានថាមពល។
ស្ក្រាប់អង្ករផ្កាម្លិះ (Jasmine Rice Scrub) ៖ ជួយធ្វើឱ្យស្បែកភ្លឺថ្លា ទន់រលោង និងមានអារម្មណ៍ស្រស់ស្រាយ។
ស្ក្រាប់ពន្លៃ (Yellow Ginger Scrub) ៖ ផ្តល់អារម្មណ៍កក់ក្តៅ និងស្រស់ស្រាយ ជួយឱ្យស្បែកមានភាពស្រស់ថ្លា។
ស្ក្រាប់ផ្លែប័រ (Avocado Scrub) ៖ ជួយផ្តល់សំណើម និងសារធាតុចិញ្ចឹមដល់ស្បែក ជាពិសេសសម្រាប់ស្បែកស្ងួត។
ស្ក្រាប់អំបិល (Salt Scrub) ៖ ជួយសម្អាត និងជម្រុះកោសិកាស្បែកចាស់បានយ៉ាងមានប្រសិទ្ធភាព ធ្វើឱ្យស្បែកស្រស់ស្អាត និង ទន់រលោង។
អនុញ្ញាតឱ្យរាងកាយរបស់លោកអ្នកបានសម្រាក ស្តារនូវភាពស្រស់ស្អាត និងបញ្ចេញពន្លឺតាមបែបធម្មជាតិ ជាមួយ ប្រណិតស្ប៉ា ។