ជាការថែរក្សាផ្ទៃមុខតាមបែបធម្មជាតិ ដើម្បីធ្វើអោយស្បែកមុខរបស់អ្នកមានសំណើម ផ្តល់ភាពស្រស់ថ្លា និង សុខភាពល្អ ។
បុគ្គលិកម៉ាស្សាប្រកបដោយជំនាញវិជ្ជាជីវៈ បូករួមទាំងការប្រើប្រាស់ផលិតផល ធម្មជាតិ រួមផ្សំជាមួយនិង បច្ចេកទេស ម៉ាស្សាដ៏ប៉ិនប្រសប់ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ មានទំនុកចិត្ត និងស្រស់ថ្លា តាមបែបធម្មជាតិ ។
ប្រភេទនៃការម៉ាស្សាមុខចំនួន ៥ ដែលអតិថិជនអាចជ្រើសរើសបាន៖ ជាមួយផ្លែស្វាយ៖ ជួយឱ្យស្បែកភ្លឺថ្លា និងប្រឆាំងភាពចាស់ជាងវ័យ ជាមួយផ្លែត្រសក់៖ ជួយឱ្យស្បែកមានភាពត្រជាក់ និងមានអារម្មណ៍ធូរស្រាល ជាមួយផ្លែចេក៖ ជួយផ្តល់សំណើម និងបំប៉នស្បែក ជាមួយផ្លែប័រ៖ ជួយជួសជុលនិងកាត់បន្ថយស្នាមជ្រីវជ្រួញ ជាមួយផ្លែប៉ិកួក៖ ជួយសម្អាតស្បែក និងកាត់បន្ថយស្នាមអុចខ្មៅ
បង្ហាញសម្រស់ធម្មជាតិរបស់អ្នក និងរីករាយជាមួយស្បែកដែលមានសុខភាពល្អ និងភ្លឺថ្លាជាងមុនជាមួយនឹងការម៉ាស្សាមុខរបស់យើងនៅប្រណិតស្ប៉ា។