ការបន្ធូរភាពតានតឹងសាច់ដុំនៅផ្នែកក្បាល ស្មា ខ្នង និង កញ្ចឹងក
ជាប្រភេទម៉ាស្សាប្រេងដែលផ្តោតលើផ្នែកខាងលើនៃរាងកាយ ដោយយកចិត្តទុកដាក់ជាពិសេសទៅលើផ្នែកក្បាល ស្មា ខ្នង និង កញ្ចឹងក ។ តាមរយៈការប្រើកម្លាំងសង្កត់និងចលនាម៉ាស្សាដ៏ស្រទន់ វាជួយបំបាត់ភាពរឹងតឹង និងការកន្ត្រាក់សាច់ដុំដែលបណ្តាលមកពីឥរិយាបថរាងកាយ និងភាពតានតឹងប្រចាំថ្ងៃ ព្រមទាំងជួយស្តារតុល្យភាពរបស់រាងកាយអ្នកឡើងវិញ។
ការបន្ធូរអារម្មណ៍ និងការធូរស្រាលពេញលេញ
ការម៉ាស្សាយ៉ាងស្រទន់ជាមួយក្លិនក្រអូបនៃប្រេងនៅតំបន់ក និងស្មា អាចជួយកាត់បន្ថយការឈឺក្បាលដោយសារភាពតានតឹង និងធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាល ដែលជាប្រភេទសេវាកម្មដែលពេញនិយមសម្រាប់ភ្ញៀវដែលធ្វើការនៅការិយាល័យហើយអង្គុយូរ។